(ភ្នំពេញ)៖ សម្រាប់លទ្ធផលថៃ្ងទី២ នៃការប្រកួតកីឡាបាល់ទះពានរង្វាន់ស្រាបៀរលីអូ ដែលប្រសិទ្ធនាមថា ( Leo Cup National Volleyball 2016) ក្នុងក្របខ័ណ្ឌ Division B ដែលដំណើរការ ប្រកួតនៅវិមានពហុកីឡដ្ឋានជាតិ ប្រកួតគូទី១ ពូលB ក្រុមវិទ្យាស្ថានអប់រំកាយ និងកីឡា បានយកឈ្មះក្រុមបាល់ទះយុវជនភ្នំពេញថ្មី ក្នុងលទ្ធផល ៣សិតទល់នឹង០ ក្នុងពិន្ទុ ២៥ទល់២០, ២៥ទល់២០ និង២៥ទល់និង២២។ គូទី២ ពូលA ក្រុមបាល់ទាល់ទះយុវជនសាមគ្គី បានយកឈ្នះក្រុមបាល់ទះអង្គការដើម្បីភាពញញឹមដើម្បីកុមារ ក្នុងលទ្ធផល ៣សិតទល់នឹង០ ក្នុងពិន្ទុ២៥ទល់២៣, ២៥ទល់១៦ និង២៥ទល់២៣។ ប្រកួតគូទី៣ ពូលA ដដែល ក្រុមបាល់ទះសមាគមនិស្សិតបានប្រកួតឈ្នះ ក្រុមបាល់ទះយុវជនបុរីកីឡា ក្នុងលទ្ធផល ៣ទល់នឹង២ ក្នុងពិន្ទុ២៥ទល់១៩, ១៧ទល់២៥, ២៥ទល់២២, ២៥ទល់២៧ និង១៥ទល់នឹង៧។

សម្រាប់ការប្រកួតថៃ្ងទី៣ ត្រូវនិងថៃ្ងទី២៥ រសៀលនេះប្រកួតគូទី១ សម្រាប់ពូលB ក្រុមបាល់ទះយុវជនទំពាំងស្នងឫស្សី ត្រូវជួបប្រកួតជាមួ ក្រុមបាល់ទះវិទ្យាស្ថានអប់រំកាយ និងកីឡា។ ប្រកួតគូទី២ ពូលB ដដែលក្រុមបាល់ទះយុវជនសង្កាត់ព្រែកឯង ត្រូវជួបប្រកួតជាមួយក្រុមបាល់ទះយុវជនភ្នំពេញថ្មី។ ប្រកួតគូទី២ ពូលA ក្រុមយុវជនសាមគ្គី ត្រូវជួបប្រកួតយុវជនបុរីកីឡា។

សូមបញ្ជាក់ថា ក្រុមដែលមានឈ្មោះប្រកួតក្នុងក្របខ័ណ្ឌ Division B មានចំនួន៨ បែងចែកជាពីរពូល Aនិង B ពូលនីមួយៗមានចំនួន ៤ក្រុម។ ពីរក្រុមដែលឈ្នះជយលាភីលេខ ១ និងលេខ២ ក្នុងក្របខ័ណ្ឌ Division B នឹងបានឡើងទៅលេងបង្គ្រប់ចំនួន៨ ក្រុមជាមួយក្រុមចំនួន៦ ដែលកំពុងរង់ចាំក្នុងក្របខ័ណ្ឌ Division A ។ ដើម្បីឲ្យការប្រកួតនេះមានសមភាព និងតម្លាភាព ក្រុមកីឡាករអាជីពទាំង ៦ក្រុម នាឆ្នាំ២០១៥កន្លងមក មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងវគ្គជម្រុះតាមមណ្ឌលផ្សេងៗឡើយ ក្នុងនោះមានដូចជា ក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រុមវិសាខា ក្រុមក្រសួងមហាផ្ទៃ ក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមសាលាខេត្តកំពង់ចាម និងកងពលធំលេខ៣ខេត្តព្រះវិហារ ៕