(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង​​ បានឧបត្ថម្ភថវិកា ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិ ​ដល់សាលារាជធានីភ្នំពេញ សម្រាប់មូលនិធិត្រីចក្រយានកម្ពុជា (មូលនិធិស៊ីក្លូ) ដើម្បីទ្រទ្រង់ដល់មូលនិធិនេះ ក្នុងការជួយសម្រួលជីវភាពរស់នៅ របស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ និងជាការរួមចំណែកជួយអភិរក្សស៊ីក្លូផងដែរ។

កម្មវិធីប្រគល់ និងទទួលមូលនិធិនេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២មីនាឆ្នាំ២០២១។

មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានផ្តួចផ្តើមឡើង ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៨ ដើម្បីជួយទ្រទ្រង់ដល់អាជីពអ្នកធាក់ស៊ីក្លូ និងអភិរក្សស៊ីក្លូដែលជាអត្តសញ្ញាណ នៃយានជំនិះមានតាំងពីសម័យអាណានិគមបារាំង មកម្ល៉េះ។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនជីបម៉ុងទើបប្រគល់ម៉ាសចំនួន៥លានម៉ាស់ ជាអំណោយជូន សម្តេចតេជោ ហ៊ុន សែន តាមរយៈក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩៕