(ព្រះសីហនុ)៖ មេធាវីក្រុមហ៊ុន ហ្វូហាយ អ៉ិនវេសមែន បានចេញលិខិតចំហមួយជំរាបជូនទៅអ្នកសារព័ត៌មាន និងសាធារណជនឲ្យបានជ្រាប ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានមួយចំនួនផ្សាយខុសពីការពិត ឲ្យមានការភ័ន្តច្រឡំ របស់ប្រជាពលរដ្ឋមួយចំនួនដែលកំពុង រស់នៅលើដីក្រុមហ៊ុនដោយខុសច្បាប់ នៅតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះការផ្សព្វផ្សាយនូវព័ត៌មានរបស់អ្នកសារព័ត៌មានមួយចំនួន ក៏ស្ថិតក្នុងចេតនាទុច្ចរិតញុះញង់នាំឲ្យមានការយល់ច្រឡំរវាងពលរដ្ឋមកលើមន្ត្រីអាជ្ញាធរ តុលាការ និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។

ដោយឡែកប្រជាពលរដ្ឋដែលកំពុងរស់នៅដោយខុសច្បាប់លើដីក្រុមហ៊ុនហ្វូហាយ អ៉ិនវេសមែន បច្ចុប្បន្នបាននាំគ្នាគាំទ្រនយោបាយឈ្នះឈ្នះរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋដែលបច្ចុប្បន្ន ក្រុមហ៊ុននិងប្រជាពលរដ្ឋកំពុងស្រុះស្រួលគ្នាបញ្ចប់ទំនាស់តាមនយោបាយឈ្នះឈ្នះ មិនដូចអ្វីដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួនធ្វើការផ្សព្វផ្សាយនោះឡើយ។

ខាងក្រោមនេះ គឺជាលិខិតប្រកាសជាចំហរបស់មេធាវីក្រុមហ៊ុនជំរាបជូននិងសាធារណជនឲ្យបានជ្រាប រួមទាំងញ្ញត្តិគាំទ្រនយោបាយឈ្នះឈ្នះរបស់ប្រជាពលរដ្ឋ៖