(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី១៥នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍១៤នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៤លាន ៦៧ម៉ឺននាក់ ស្លាប់ជាង ២លាន ៥៤ម៉ឺននាក់ និងជាសះស្បើយជាង ៩០លាននាក់!

៣៖ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

៤៖ សហរដ្ឋអាមេរិកព្រមាន ចាត់វិធានការបន្ថែមលើមីយ៉ាន់ម៉ា ខណៈមនុស្ស ១៨នាក់ហើយបានស្លាប់ នៅក្នុងបាតុកម្ម

៥៖ តុលាការកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ហើយដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត, ឯបក្ខពួក៨នាក់ទៀត ជាប់ពន្ធនាគារ២០-២២ឆ្នាំ

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៨៣នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៧៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងអញ្ជើញទៅចាក់វ៉ាក់សាំង Astra Zeneca ជាមួយសម្តេចតេជោ ហ៊ុន សែន នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា

៨៖ ចក្រភពអង់គ្លេស៖ «ប្រជាជនសរុបជាង ២០លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំង សម្រាប់ដូសដំបូង»

៩៖ ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកបានចូលផ្សារម៉ាក្រូ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈទៅធ្វើតេស្ដ ក្រោយរកឃើញអ្នកកើតជំងឺកូវីដ-១៩ម្នាក់ធ្លាប់បានចូល

១០៖ តុលាការមីយ៉ាន់ម៉ាចោទប្រកាន់លោកស្រី អោង សាន ស៊ូ ជី មួយករណីបន្ថែមទៀត, បាតុកម្មនៅតែបន្តក្នុងថ្ងៃចន្ទនេះ

១១៖ ក្រសួងសុខាភិបាល អំពាវនាវឱ្យអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលធ្វើតេស្តលើកទី១ មុនថ្ងៃទី២៥កុម្ភៈ ទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី៣ ខែមីនា

១២៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ «ការរំលាយសភា និងរៀបចំបោះឆ្នោតជាថ្មី អាចកើតឡើងបាន លុះត្រាណាតែជំងឺរាតត្បាតសកលបញ្ចប់»

១៣៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ចំនួន១២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

១៤៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ទទួលការចាក់វ៉ាក់សាំង សម្រាប់ដូសដំបូង

១៥៖ សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរជាង១០០រូបពីបរទេស ជាបេសកកម្មអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែត្រឡប់មកមាតុភូមិវិញ

១៦៖ រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី២ ចំនួន៤០ម៉ឺនដូសទៀតដល់កម្ពុជា នឹងមកដល់មុនបុណ្យចូលឆ្នាំខ្មែរ

១៧៖ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសថា សំណើសុំបង្កើត «គណបក្សកែទម្រង់កម្ពុជា» ត្រូវបានដាក់ចូលក្រសួងមហាផ្ទៃរួចហើយ

១៨៖ លោក ដូណាល់ ត្រាំ ព្រលះលោក បៃដិន, បង្ហើបពីបំណងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៤

១៩៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលប្រើប្រាស់កាបូបធ្វើពីកំប្លោក នៅខេត្តសៀមរាប, សម្តេចជំរុញឲ្យមានការប្រើប្រាស់ កាបូបធ្វើពីកំប្លោក កាន់តែទូលំទូលាយ

២០៖ ពេលនេះអាមេរិកមានវ៉ាក់សាំង៣នៅក្នុងដៃ, ចង់ចាក់មួយណាក៏បាន ដោយមិនត្រូវពន្យារពេលទៀតទេ, នេះបើតាមលោក Anthony Fauci

២១៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន (ស្លាប់៤នាក់) ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់ នៅក្នុងបុរីអង្គរភ្នំពេញ រាជធានីភ្នំំពេញ

២២៖ កូរ៉េខាងត្បូងមើលឃើញឱកាសមួយ ដែលអាចឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង «ជួបចរចាគ្នាជាថ្មី»

២៣៖ ភ្ញៀវទេសចរបរទេសជាង៤ពាន់នាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលជាង១៧ម៉ឺនដុល្លារ នៅរយៈពេល២ខែដំបូង

២៤៖ ហ្វីលីពីនចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មួយថ្ងៃក្រោយទទួលអំណោយវ៉ាក់សាំងពីចិន

២៥៖ ចិននឹងចេញរបាយការណ៍ថ្មីមួយ រៀបរាប់ពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក

២៦៖ អ៉ីរ៉ង់នៅតែប្រកាន់ជំហរដដែលថា អាមេរិកត្រូវដកទណ្ឌកម្មចេញវិញទាំងអស់ មុនអាចចរចាគ្នាលើបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

២៧៖ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីជប៉ុនមួយរូប «នឹងលាលែងចេញពីតំណែង» ដោយសាររឿងទទួលទាន អាហារថ្លៃៗ

២៨៖ ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨០នាក់ នៅថ្ងៃចន្ទនេះ

២៩៖ បទអត្ថាធិប្បាយ៖ លោក ស៊ី ជីនភីង ដឹកនាំយកជ័យជម្នះលើការលុបបំបាត់ភាពក្រីក្រ ប្រកបដោយសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ

៣០៖ បទអត្ថាធិប្បាយ៖ ប្រទេសដែលស្តុកវ៉ាក់សាំងទុកធ្វើជាដើមទុននយោបាយ ឬប្រកាន់យកគំនិត «វ៉ាក់សាំងជាតិនិយម» ជាការប្រមាថដល់អាយុជីវិតមនុស្ស

- ព័ត៌មាន Fresh News Plus

១៖ ម្ចាស់ក្លិប Inter Milan ជិតឈានដល់កិច្ចព្រមព្រៀងទិញក្លិប Jiangsu FC របស់ចិនហើយ

២៖ លោក Ole ថា Man Utd គួរតែបានបាល់ប៉េណាល់ទី នៅពេលបាល់ប៉ះដៃ Odoi

៣៖ iPhone 13 Pro ឬ iPhone ជំនាន់ថ្មី អាចនឹងមានទំហំ Storage រហូតដល់ 1TB

៤៖ តោះហ្វេន K-POP! មកដឹងពីអ្នកសិល្បៈកូរ៉េ ល្បីៗឈ្មោះទាំង១០រូប ធំធាត់ឡើងនៅក្រៅប្រទេស

៥៖ Liverpool ជាក្រុមទី២ ដែលរកបាន ៧០០០គ្រាប់ក្នុងលីគ នៅពេលយកឈ្នះ Sheffield ២-០

៦៖ ចំណេះដឹងទូទៅ៖ ថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលប្រារព្ធឡើងតាមតំបន់ខុសៗគ្នានៅជុំវិញពិភពលោក

៧៖ ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាបារាំងកសាងអគារ Tour Eiffel

៨៖ Google កំពុងសង្ងំផលិតស្មាតហ្វូនអេក្រង់បត់ ខណៈទីផ្សារស្មាតហ្វូនមួយនេះកំពុងមានសន្ទុះខ្លាំង

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com