(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបបានសម្រេចទៅលើ ក្រុមចោរដែលចូលប្លន់ និងចាប់ជម្រិត ក្នុងបុរីអង្គរភ្នំពេញ។

ក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ បានរៀបផែនការចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ។

ជាក់ស្តែង កាលពីវេលាម៉ោង១១៖០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែង AK មួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

ខាងក្រោមជាសកម្មភាពប្រតិបត្តិការរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ៖