(ភ្នំពេញ)៖ នៅក្នុងឱកាសដែលលោក ហ៊ុន ម៉ានី ត្រូវបានមហាសន្និបាតក្រុមប្រឹក្សាយុវជនអាស៊ី បោះឆ្នោតដោយឯកច្ឆន្ទជ្រើសរើសជា ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី (AYC) សម្រាប់អាណត្តិចាប់ពីឆ្នាំ២០១៦-២០១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោក ហាក់ សុខមករា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ សូមសម្តែងសេចក្តីសោមនស្សរីករាយឥតឧបមា និងអបអរសាទរចំពោះ លោក ហ៊ុន ម៉ានី ក្នុងឱកាសជាប់ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី សម្រាប់អាណត្តិថ្មី។

លោកបានបញ្ជាក់ថា៖ «ជោគជ័យដែល ឯកឧត្តម បានទទួលជាបន្តបន្ទាប់ ពិតជាបាននាំមកនូវមហាកិត្តិយស ដ៏ឧត្តុង្គឧត្តម ដល់ប្រទេសជាតិ និងមោទនភាពជាតិយ៉ាងក្រៃលែង សម្រាប់ជាគំរូដល់យុវជនជំនាន់ក្រោយ»៕