(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយសម្ភារៈ និងស្បៀងបន្ថែម ដល់ខេត្តចំនួន៣ ដែលជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កដល់ពលករចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ខេត្តចំនួន៣នោះ រួមមាន៖
* ខេត្តប៉ៃលិន ទទួលបានឃីតចំនួន ២០០០ ទឹកសុទ្ធចំនួន២៥០០កេស និងមីកញ្ចប់១០០កេស។
* ខេត្តបន្ទាយមានជ័យ ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ៣០០០កេស និងមីកញ្ចប់១០០០កេស។
* ខេត្តឧត្តរមានជ័យ ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ៣០០០កេស និងមីកញ្ចប់ ១០០០កេស។

បើតាម លោកស្រី យក់ សម្បត្តិ, សម្ភារៈ និងស្បៀងទាំងនេះ ត្រូវបានក្រសួងសុខាភិបាល បាន និងកំពុងរៀបចំដឹកទៅកាន់ខេត្តទាំងនេះជាបន្តបន្ទាប់ផងដែរ។

រហូតដល់ពេលនេះ មានពលករខ្មែរមិនតិចជាង ៣.៥ម៉ឺននាក់នោះឡើយ បានត្រឡប់មកប្រទេសកម្ពុជា៕