(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យលើស្នាដៃលើកដំបូង, នៅពេលនេះស្នាដៃទីពីររបស់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ អេង ប៉ូលីត សូឡារី គឺជាសៀវភៅ «អាស៊ីអាគ្នេយ៍២០ឆ្នាំក្នុងសង្រ្គាម CIA» បាននឹងកំពុងទាញចំណាប់អារម្មណ៍ដល់អ្នកអានយ៉ាងច្រើន។

លោក អេង ប៉ូលីតសូឡារី បានថ្លែងថា សៀវភៅនេះជាស្នាដៃទី២របស់លោក មានចំនួន២៣៤ទំព័រ បោះពុម្ពចំនួន៣០០០ក្បាល ចេញលក់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ហើយគិតដល់ពេលនេះ១៤ថ្ងៃហើយ លក់ដាច់ជាង២០០០ក្បាលឯណោះ, ឃើញថាមានគេចាប់អារម្មណ៍ច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ សៀវភៅដ៏ប្រពៃនេះមាននៅតាមបណ្ណាគារ តូបលក់នានា នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។

លោកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ដែលធ្លាប់សិក្សានៅសហព័ន្ធរុស្ស៉ីរូបនេះបានពន្យល់ថា សារៈសំខាន់នៃការផលិតសៀវភៅនេះ គោលបំណងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ជ្រួតជ្រាបបន្ថែមអំពីប្រវត្តិសាស្រ្តរបស់ពិភពលោក ក៏ដូចជាមហាអំណាចធំៗ ជាពិសេសកិច្ចការរបស់ CIA នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ សៀវភៅនេះ បានសរសេរអំពីប្រវត្តិនៃសោកដនាកម្មនៅអាស៊ីអាគ្នេយ៍ ជម្លោះប្រដាប់អាវុធ សង្រ្គា មនៅតំបន់អាស៊ី ដោយមានការលូកដៃពីបរទេស។

សូមជំរាបថា លោក អេង ប៉ូលីត សូឡារី បានសិក្សាជំនាញនីតិសាស្ត្រនៅរាជធានីភ្នំពេញ រួចហើយលោកទទួលអាហារូបករណ៍ទៅសិក្សានៅម៉ូស្គូ ឯកទេស វិទ្យាសាស្ត្រនយោបាយ ក្នុងរយៈពេល៦ឆ្នាំ។ បន្ទាប់មកនិស្សិតរូបនេះរៀនចប់ជំនាញមួយទៀត ផ្នែកទំនាក់ទំនងអន្តរជាតិ នៅឆ្នាំ២០១៣។ អំឡុងពេលបន្តវិជ្ជានៅរដ្ឋធានីម៉ូស្គូ លោកបានត្រូវជ្រើសតាំងជាប្រធានសមាគមនិស្សិតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៉ី។ ក្នុងគន្លងវិជ្ជាជីវៈ លោកធ្លាប់បានបម្រើការរយៈពេល៤ឆ្នាំ នៅវិទ្យាសា្ថនអាស៊ី-អាហ្វ្រិក នៃសកលវិទ្យាល័យរដ្ឋម៉ូស្គូ ឡូម៉ូណូសូវ (Lomonosov)។ ស្នាដៃដំបូងរបស់លោកដែលចេញផ្សាយកាលពីឆ្នាំ២០១៩ គឺសៀវភៅ «ពូទីន២០ឆ្នាំក្នុងអំណាច»