(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន២៥៩នាក់ ដែលជាច្រើនបំផុតជាជនជាតិចិន រស់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកឆ្លងសរុប២៥៩នាក់នេះ រួមមានជនជាតិខ្មែរ២២នាក់, ចិន២១០នាក់, វៀតណាម២២នាក់, កូរ៉េ០២នាក់, ជប៉ុន០១នាក់, សិង្ហបុរី០១នាក់ និងម៉ាឡេស៉ី០១នាក់។

ខាងក្រោមនេះ ជាតួលេខប្រចាំថ្ងៃដែលបង្ហាញដោយក្រសួងសុខាភិបាល៖

* ថ្ងៃទី២០ ខែកុម្ភៈ៖ មានចំនួន២៨នាក់ ក្នុងនោះ ជនជាតិចិន២៧នាក់ វៀតណាម ០១នាក់
* ថ្ងៃទី២១ ខែកុម្ភៈ៖ មានចំនួន១៥នាក់ ក្នុងនោះ ជនជាតិចិន១៤នាក់ វៀតណាម ០១នាក់
* ថ្ងៃទី២២ ខែកុម្ភៈ៖ មានចំនួន៣១នាក់ ក្នុងនោះ ខ្មែរ១១នាក់, ចិន១៩នាក់, កូរ៉េ ០១នាក់
* ថ្ងៃទី២៣ ខែកុម្ភៈ៖ មានចំនួន២៣នាក់ ក្នុងនោះ ខ្មែរ២នាក់, ចិន២០នាក់, វៀតណាម ០១នាក់
* ថ្ងៃទី២៤ ខែកុម្ភៈ៖ មានចំនួន៣៨នាក់ ក្នុងនោះ ខ្មែរ០១នាក់, ចិន៣៥នាក់, វៀតណាម ០២នាក់
* ថ្ងៃទី២៥ ខែកុម្ភៈ៖ មានចំនួន៥៨នាក់ ក្នុងនោះ ខ្មែរ០៥នាក់, វៀតណាម០៩នាក់, ចិន៤១នាក់, កូរ៉េ០១នាក់, ជប៉ុន០១នាក់, សិង្ហបុរី០១នាក់
* ថ្ងៃទី២៦ ខែកុម្ភៈ៖ មានចំនួន៤០នាក់ ក្នុងនោះ ខ្មែរ០២នាក់, វៀតណាម០៦នាក់, ម៉ាឡេស៉ី០១នាក់, ចិន៣១នាក់
* ថ្ងៃទី២៧ ខែកុម្ភៈ៖ មានចំនួន២៦នាក់ ក្នុងនោះ ខ្មែរ០១នាក់, វៀតណាម០២នាក់, ចិន២៣នាក់។

គួរជម្រាបថា សម្រាប់តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ សរុបទាំងអស់នៅក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៧៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន២៨៧នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕