(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់តែងតាំង លោកឧត្តមសេនីយ៍ឯក ងួន ស្រេង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ជំនួសនាយឧត្តមសេនីយ៍ ធឹម សុផា ផងដែរ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖