(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៤០នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៣លាន ៥៣ម៉ឺននាក់ ស្លាប់ជាង ២លាន ៥១ម៉ឺននាក់ និងជាសះស្បើយជាង ៨៩លាននាក់!

៣៖ លោកស្រី យក់ សម្បត្តិ៖ ការលាងសម្អាតដៃពិតជាសំខាន់ណាស់ សម្រាប់ការពារជំងឺកូវីដ១៩ ដែលឆ្លងតាមភ្នែក និងត្រចៀក (ជិត២នាទី)

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៤១៤នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៥៖ រាជរដ្ឋាភិបាល សម្រេចចេញវិធានការរឹតបន្ដឹងចំពោះបុគ្គល និងទីតាំងដែលមិនសហការពាក់ព័ន្ធករណីជំងឺកូវីដ-១៩, ជនបរទេសត្រូវបណ្តេញចេញពីប្រទេស និងទីតាំងត្រូវបិទចោលតែម្តង

៦៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ប៉ូលិសចុះបង្ក្រាបបាតុករទាំងយប់, ក្រុមគាំទ្ររបបយោធា ប៉ះទង្គិចជាមួយក្រុមប្រឆាំង, ធនាគារពិភពលោក លុបចោលគម្រោងមួយចំនួន ជាមួយមីយ៉ាន់ម៉ា»

៧៖ កម្ពុជាប្រកាសថា នៅតែផ្តល់ក្តីសង្ឃឹមដល់ទីម័រខាងកើត សម្រាប់ការនាំចេញអង្ករទៅកាន់ប្រទេសនេះ ដើម្បីទប់ស្កាត់កង្វះខាតស្បៀង

៨៖ ចក្រភពអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម លើយោធាមីយ៉ាន់ម៉ា

៩៖ រដ្ឋបាលរាជធានីភ្នំពេញ៖ គ្មានការបិទភូមិ-សង្កាត់ណាមួយ ក្នុងខណ្ឌទាំង១៤នៃរាជធានីភ្នំពេញនោះឡើយ សូមប្រជាពលរដ្ឋកុំមានការភាន់ច្រឡំ

១០៖ ប៉ូលិសមីយ៉ាន់ម៉ាចាប់ឃុំខ្លួនអ្នកកាសែតជប៉ុនម្នាក់ នៅក្នុងទីក្រុងរ៉ង់ហ្គូន

១១៖ ធនាគារ Maritime ផ្ដល់អំណោយជាសាប៊ូ DETTOL ចំនួន១៥,០០០ដុំ ជូនក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ការពារ

១២៖ តុលាការអាមេរិកបង្គាប់ឱ្យកូរ៉េខាងជើង សងសំណង២.៣ពាន់លានដុល្លារ ជុំវិញការរឹបអូសនាវាកាលពីឆ្នាំ១៩៦៨

១៣៖ ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តទទួលបានវិញ្ញាបនបត្រមាស ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក Mathletics

១៤៖ ក្រសួងការបរទេស៖ ចិននឹងបន្តលើកកម្ពស់ការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយសមធម៌នៅទូទាំងសកលលោក

១៥៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិជារបាយការណ៍រិះគន់ ដើម្បីបំផ្លាញ និងបង្កប់ដោយរបៀបវារៈនយោបាយទុច្ចរិត ការពារអ្នកបំពានច្បាប់

១៦៖ លោក ចូ បៃដិន ចេញបញ្ជាឲ្យយោធាអាមេរិក វាយប្រហារលើក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៉ីរ៉ង់ក្នុងទឹកដីស៊ីរី

១៧៖ មន្ត្រីទូតរុស្ស៊ីជិះណូរីត្រលប់ទៅផ្ទះវិញ ក្រោយពីបានចាកចេញពីកូរ៉េខាងជើង ដែលកំពុងព្យាយាមទប់ស្កាត់ ជំងឺរាតត្បាតសកល

១៨៖ SpaceX មិនទាន់ធ្វើតេស្តនាវាអវកាស SN10 ឡើយ ដោយត្រឹមបញ្ឆេះម៉ាស៊ីន សាកល្បងលើកទី២សិន

១៩៖ កូរ៉េខាងត្បូងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង ជាកិច្ចចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង

២០៖ ចុងសប្តាហ៍នេះលោក ប្រាយុទ្ធ នឹងត្រូវចាក់វ៉ាក់សាំង AstraZeneca ខណៈរដ្ឋមន្ត្រីសុខាភិបាលថៃ នឹងត្រូវចាក់វ៉ាក់សាំង Sinovac

២១៖ លោក បៃដិន ត្រៀមចេញយុទ្ធនាការអប់រំទ្រទ្រាយធំ ដើម្បីជំរុញឲ្យប្រជាជនអាមេរិកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយជឿជាក់

២២៖ ភ្លើងឆេះព្រៃនៅភាគខាងជើងទីក្រុងតូក្យូនៃប្រទេសជប៉ុន បន្តឆាបឆេះមកដល់ថ្ងៃទី៥

២៣៖ ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

២៤៖ យន្តហោះដឹកទំនិញ Boeing 777 ចុះចតយ៉ាងបន្ទាន់នៅម៉ូស្គូ ក្រោយជួបបញ្ហាប្រព័ន្ធផ្នែកម៉ាស៊ីន

២៥៖ បទវិភាគអន្តរជាតិ៖ ចេតនារបស់លោក ចូ បៃដិន នៅពីក្រោយការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី

២៦៖ យោធាហ្វីលីពីន គេតម្រូវឲ្យទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈវ៉ាក់សាំងចិន Sinovac នឹងមកដល់ប្រទេសនៅថ្ងៃអាទិត្យសប្តាហ៍នេះ

២៧៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា-ចិន ព្រមព្រៀងគ្នាបង្កើតខ្សែទូរស័ព្ទបន្ទាន់ ក្រោយភាពតានតឹងជម្លោះព្រំដែនថយចុះកម្តៅ

- ព័ត៌មាន Fresh News Plus

១៖ Facebook Messenger និង Instagram គាំងផ្ញើសារមិនចេញ តែក្រុមហ៊ុនមិនខ្វល់

២៖ Nadal ដកខ្លួនចេញពីការប្រកួតវាយកូនបាល់ Rotterdam Open ដោយសារបញ្ហាខ្នង

៣៖ Henry លាឈប់ដឹកនាំក្លិប CF Montreal ដោយសារហេតុផ្ទាល់ខ្លួន

៤៖ «Netflix» គ្រោងបោះទុនបន្ថែមប្រមាណ ៥០០លានដុល្លារ លើការផ្សព្វផ្សាយនៅកូរ៉េខាងត្បូង ស្របពេលវិបត្តិកូវីដ១៩

៥៖ ១គ្រាប់ចុងម៉ោងរបស់ Aubameyang ជួយ Arsenal ឡើងវគ្គ ១៦ក្រុមនៃ UEL ក្រោយឈ្នះ Benfica

៦៖ TikTok យល់ព្រមបង់ប្រាក់ ៩២លានដុល្លារ ដើម្បីបញ្ចប់រឿងក្ដីរំលោភសិទ្ធិភាពជាឯកជនរបស់អ្នកប្រើប្រាស់នៅអាមេរិក

៧៖ វគ្គផ្ដាច់ព្រ័ត្រលីគនារី រវាងកំពង់ស្ពឺ-ណាហ្គា និងព្រះខ័នរាជស្វាយរៀង ត្រូវបានលើកពេល

៨៖ Lady Gaga ប្រកាសផ្តល់រង្វាន់កន្លះលានដុល្លារ ដល់អ្នករកឃើញឆ្កែចិញ្ចឹមរបស់នាងត្រឡប់មកវិញ ក្រោយត្រូវចោរលួច

៩៖ ចំណេះដឹងទូទៅ៖ ជាង២០០ឆ្នាំមកហើយ ដែលមនុស្សរកឃើញការផលិតរថយន្ត

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com