(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅជាប់ពាក់ព័ន្ធ ព្រឹត្តការណ៍ សហគមន៍ ២០កុម្ភៈ ដែលជាទីតាំងបិទចេញចូលជាសាធារណៈបណ្ដោះអាសន្ន ស្ថិតនៅសង្កាត់ទួលសង្កែទី២ សង្កាត់ឬស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានទទួលអំណោយដើម្បីដោះស្រាយក្នុងជីវភាពមួយចំនួន ពីមន្ត្រីរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ។

ក្រៅពីចែកគ្រឿងឧបភោគ និងម៉ាស, លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់បង-ប្អូនប្រជាពលរដ្ឋ ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាល «៣ ការពារ និង៣កុំ» រួមមាន៖
*៣ ការពារ គឺត្រូវពាក់ម៉ាស, លាងដៃ, គម្លាតសង្គម, និងគម្លាតបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅ)។
*៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៉ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើន, និងកុំប៉ះពាល់គ្នា, កុំចាប់ដៃ, កុំកៀកស្មា, កុំឱបគ្នាជាដើម៕