(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានបន្តចុះត្រួតពិនិត្យក្រុមការងារដែលប្រតិបត្តិការការងារធ្វើចត្តាឡីស័ក នៅជិតច្រកព្រំដែនកម្ពុជា-ថៃ និងបានរៀបចំអាហារជូនពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅទីនោះផងដែរ។

ការចុះផ្ទាល់ដូចនេះ ដោយសារតែលោកស្រីបារម្ភក្រែងក្រុមការងារធ្វើមិនឆ្ងាញ់ វេចខ្ចប់មិនបានល្អ បារម្ភដាក់តិច ខ្លាចអ្នកជាប់ធ្វើចត្តាឡីស័កពិសាមិនឆ្អែត ពេលចុះដល់ទីតាំងចត្តាឡីស័ក សុំទឹកក្រូចត្រជាក់ៗ ក្រុមការងារបានរៀបចំចែកជូន រួមទាំងមីកញ្ចប់ ជាអំណោយសម្តេចតេជោ ហ៊ុន សែន ជាអាហារសម្រន់ជូនផងដែល។

បន្ទាប់ពីចុះពិនិត្យការងារខាងលើ លោកស្រី បាន ស្រីមុំ ក៏បានឆ្លៀតពេលចុះទៅពិនិត្យការដឹកទំនិញកសិផល ដែលចរាចរណ៍ចេញចូលនៅមាត់ច្រកទ្វារព្រំដែនកម្ពុជា-ថៃផងដែរ៕