(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំមួយ ក្រើនរំលឹកដល់អគ្គនាយក អគ្គនាយិការ នាយក នាយិកា គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពង្រឹងការអនុវត្តន៍វិធានការ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីពិនិត្យឃើញសភាពការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងដើម្បីធានាការផ្ដល់សេវាហិរញ្ញវត្ថុ ជូនដល់អតិថិជនប្រកបដោយសុវត្ថិភាព និងនិរន្ដភាព ធនាគារជាតិនៃកម្ពុជា សូមក្រើនរំលឹកដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដូចជា៖

១៖ បន្ដអនុវត្តន៍វិធានការការពារជំងឺកូវីដ១៩ «៣ការពារ និង៣កុំ»។
២៖ បន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់ និងរឹតបន្ដឹងតាមវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ១៩។
៣៖ បម្រូវឲ្យបុគ្គលិកទាំងអស់បន្ដពាក់ម៉ាស់ និងរបាំងសុវត្ថិភាពការពារ ជាប់ជាប្រចាំ៕

សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖