(នេប៉ាល់)៖ យន្តហោះខ្នាតតូចមួយទៀតហើយ ដែលដឹកមនុស្ស ០៨នាក់ បានធ្លាក់នៅតំបន់ភ្នំភាគខាងលិច ប្រទេសនេប៉ាល់ នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បន្ទាប់ពីយន្តហោះក្នុងស្រុកដឹកមនុស្ស ២៣នាក់ បានធ្លាក់កាលពីថ្ងៃពុធ សប្តាហ៍នេះដែរ នៅភាគខាងលិចប្រទេសដូចគ្នាថែមទៀត។ នេះបើតាមការផ្សាយទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយ​មុននេះបន្ដិច។

សម្រាប់ព័ត៌មានលម្អិត ពីជោគវាសនានៃអ្នកដំណើរទាំងអស់ និងមូលហេតុនៃការធ្លាក់យន្តហោះនៅតំបន់ភ្នំនេះ នៅមិនទាន់ដឹងនោះទេ ប៉ុន្តែ Fresh News នឹងផ្សាយជូនបន្តនៅពេលទទួលបាន​ព័ត៌មានបន្ថែម៕