(ភ្នំពេញ)៖ ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការគិតគូរដោយយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខសុខភាពប្រជាពលរដ្ឋនោះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះចែកម៉ាសជូនដល់បងប្អូនជាអ្នកដំណើរ តាមមធ្យោបាយនានានៅលើដងផ្លូវក្នុងមូលដ្ឋានខណ្ឌ និងប្រជាជនស់នៅក្នុងមូលដ្ឋានតាមខ្នងនិមួយៗផងដែរ។

ការចែកម៉ាសនេះបានធ្វើឡើងក្រោយទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

លោក ធឹម សំអាន បានអំពាវនាវបងប្អូនប្រជាជនទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ មេត្តាចូលរួមពាក់ម៉ាសការពារ និងបាញ់ទឹកអាល់កុល ឬជែលលាងសម្អាតដជាប្រចាំ និងរក្សាគម្លាតពីគ្នាតាមការណែនាំ របស់ក្រសួងសុខាភិបាល ដូចនេះយើងត្រូវចូលរួមប្រយុទ្ឋប្រឆាំងមេរោគកូវីដ១៩ ក្នុងសហគមន៍នាព្រឹត្តការណ៍ ២០ កុម្ភៈ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕