(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥នាក់ ក្នុងនោះរកឃើញវីរុសបម្លែងថ្មី៣ករណី

២៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៣៧៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៣៖ ក្រសួងសុខាភិបាលប្រកាសថា មេរោគកូវីដដែលចម្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាកូវីដបំប្លែងខ្លួនថ្មី ដែលមានភាពកាចសាហាវ និងឆ្លងលឿនជាងធម្មតា

៤៖ វ៉ាក់សាំងបង្ការ Ebola ចំនួនជាង ១០,០០០ដូសជាជំនួយពី WHO ត្រូវបានដឹកជញ្ជូនដល់ប្រទេសហ្គីណេ

៥៖ សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសផ្អាកសាលារៀននៅភ្នំពេញ និងខេត្តកណ្តាល និងស្នើអ្នកខេត្តផ្អាកចូលភ្នំពេញ

៦៖ បទវិភាគអន្តរជាតិ៖ លោក ដូណាល់ ត្រាំ នឹងត្រឡប់មកវិញនៅឆ្នាំ២០២៤?

៧៖ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យដេញចេញពីកម្ពុជា និងលែងឱ្យចូលវិញ ចំពោះជនបរទេសគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក

៨៖ លោក ចូ បៃដិន ដាក់ការត្រួតពិនិត្យឡើងវិញ លើប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម នៅទូទាំងពិភពលោក

៩៖ សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាសក្រណាត់១លាន ជូនសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

១០៖ ទីបំផុតចិនទម្លាក់តំណែងអាមេរិក ដោយក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់ឥណ្ឌា

១១៖ សម្តេចតេជោ ហ៊ុន សែន សម្រេចលើកពេលអញ្ជើញជាអធិបតី សម្ពោធសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ»

១២៖ អ៉ីរ៉ង់ថានឹងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសុទ្ធឱ្យដល់៦០ភាគរយ បើសិនជាចំាបាច់

១៣៖ អ្នកនាំពាក្យសុខាភិបាល៖ វ៉ាក់សាំងនៅតែមានប្រយោជន៍ចំពោះ មេរោគកូវីដ១៩ បំប្លែងថ្មី

១៤៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី៖ «យើងត្រូវតែគោរពតាមបំណងប្រាថ្នា របស់ប្រជាជនមីយ៉ាន់ម៉ា»

១៥៖ រកឃើញទីតាំងរហូតដល់៤៧កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ», សូមពិនិត្យទីតាំងខាងក្រោម បើសិនពាក់ព័ន្ធសូមរួសរាន់ទៅយកសំណាក និងធ្វើចត្តាឡីស័ក

OK ១៦៖ ទីបំផុតក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ឯកភាពក្នុងការដាក់ទណ្ឌកម្មលើ មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងយោធាមីយ៉ាន់ម៉ា

OK ១៧៖ កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ ត្រូវបានលើកពេលដោយសារជំងឺកូវីដ

១៨៖ មេដឹកនាំហុងកុងគាំទ្រការធ្វើ «កំណែទម្រង់នីតិវិធីបោះឆ្នោត» នៅក្នុងទីក្រុងស្វយ័ត របស់ចិនមួយនេះ

១៩៖ ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល

២០៖ នាយករដ្ឋមន្រ្តីថៃប្រកាសថា លោកអាចជាមនុស្សដំបូងគេ ដែលនឹងទទួលចាក់វ៉ាក់សាំងចិន Sinovac

២១៖ ក្រសួងវប្បធម៌សម្រេចបិទដំណើរការ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

- ព័ត៌មាន Fresh News Plus

១៖ កីឡាទូកក្ដោង នឹងរៀបចំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនផ្ទាល់ខ្លួន ដើម្បីពង្រឹងការអភិវឌ្ឍន៍ត្រៀម SEA Games 2023

២៖ Ronaldo ឡើងឈរ Top scorer នៅ Serie A វិញនៅពេលជួយ Juventus យកឈ្នះ Crotone

៣៖ អ្នកគាំទ្រច្រើនជាង ១ម៉ឺននាក់នឹងត្រូវអនុញ្ញាតឲ្យចូលទស្សនាក្នុងទីលានវិញ នាខែឧសភា

៤៖ ស្ទើរមិនគួរឲ្យជឿ ៨បទ របស់ ព្រាប សុវត្ថិ ផ្ទុះការគាំទ្រខ្លាំងទាំងអស់, តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មានអ្នកចូលទស្សនាសរុបជាង ២០លានដង

៥៖ NOCC សម្រេចផ្អាករៀបចំមហាសន្និបាតប្រចាំឆ្នាំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង Covid-19

៦៖ រោងកុនទីក្រុង New York គ្រោងបើកឡើងវិញ ក្នុងខែមីនាខាងមុខ ខណៈកូវីដ១៩ នៅតែមានសភាពស្រួចស្រាវ

៧៖ Elon Musk បញ្ជាក់ថា Starlink នឹងផ្តល់អ៊ីធឺណិតល្បឿនលឿនបំផុតរហូតដល់ 300 Mbps

៨៖ Tottenham ជ្រើសយកលោក Jolian ជាបុគ្គលទី១ ក្នុងការជំនួសកៅអីលោក Jose

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com