(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្អាកការពិនិត្យកាយសម្បទា ដោយផ្ទាល់ នៅនាយកដ្ឋានពេទ្យការងារជាបណ្តោះអាសន្ន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍-២០កុម្ភៈ នេះ ក្រសួងការងារសម្រេចផ្អាកការពិនិត្យកាយសម្បទា ដោយផ្ទាល់នៅនាយកដ្ឋានពេទ្យការងារ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្រសួងក៏បានបញ្ជាក់ទៀតថា ក្នុងស្ថានភាពនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ក៏អាចទៅពិនិត្យសុខភាពនៅតាម មូលដ្ឋានសុខាភិបាលដៃគូរបស់នាយកដ្ឋានពេទ្យការងារ រួចស្នើសុំការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទា ពីនាយកដ្ឋានពេទ្យការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://lacms.mlvt.gov.kh ផងដែរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖