(ភ្នំពេញ)៖ ដោយសារជំងឺកូវីដ១៩ កំពុងរាលដាលខ្លាំងពេក អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចលើកពេលនៃដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៉ីវិល ដែលសម័យប្រឡងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឲ្យដឹងទៀតថា កាលបរិច្ឆេទថ្មី នៃការប្រឡងខាងលើ គណៈកម្មការរៀបចំការប្រឡង នឹងជូនដំណឹងតាមក្រោយ។

គួរជម្រាបថា នេះជាការពន្យារពេលលើកទី៤ នៃការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៉ីវិល របស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយសារតែវិបត្តិកូវីដ១៩៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ៖