(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១នេះ បានចាត់ឲ្យស្នងការរងទាំងអស់ ចុះចែកម៉ាស់ជូនប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវដែលមិនបានពាក់ម៉ាស់ និងណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣ការពារ ៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

អនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣ការពារ ៣កុំ រួមមាន៖

*៣ ការពារ

១៖ ពាក់ម៉ាស់
២៖ លាងដៃ
៣៖ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (យ៉ាងតិចរក្សាគម្លាត ១.៥ម៉ែត្រ )។

*៣ កុំ

១៖ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក
២៖ កុំទៅកន្លែងមានមនុស្សច្រើនកុះករ
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបថើបគ្នាជាដើម៕