(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក គៀង ចក់ ប្រធានផ្សារដើមគរ បានសហការជាមួយលោកចៅសង្កាត់ផ្សារដើមគរ នាំយកម៉ាសជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនអាជីវករ និងអតិថិជនចេញចូលផ្សារអស់ចំនួន ១,០៥០ម៉ាស់។

សូមជម្រាបដែរថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ត្រូវបន្តយុទ្ធនាការនៃការចែកជូនម៉ាស់ ប្រជាពលរដ្ឋ ដើម្បីចូលរួមការពារក៏ដូចជាទប់ស្កាត់ជំងឺកូវីដ-១៩នេះទាំងអស់គ្នា ដែលម៉ាសទាំងអស់នេះជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់ជំងឺ-១៩។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ាស២៥ម៉ឺនម៉ាស ត្រូវបានលោក ឃួង ស្រេង ផ្ដល់ជូនទៅខណ្ឌទាំង១៤ ដោយក្នុងមួយខណ្ឌទទួលបានម៉ាស១ម៉ឺន និង២៥ផ្សារ ក្នុងមួយផ្សារទទួលបាន ៤,៥០០ម៉ាស៕