(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រទានពរបវរមហាប្រសើរដល់ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៨៣ឈានចូល៨៤ឆ្នាំ។

ក្នុងព្រះរាជសារជូនពររបស់ព្រះមហាក្សត្រ បានសរសេរយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់សម្តេច ធម្មវិសុទ្ធវង្សា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្តែង នូវសេចក្តីអបអរសាទរ និងកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូនសម្តេច ធម្មវិសុទ្ធវង្សា ដែលបានចូលរួមចំណែកកសាង បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ទទួលបានសេចក្តីសុខសេចក្តីចម្រើន និងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសខួបចម្រើនជន្មាយុដ៏ថ្លៃថ្លានេះ ខ្ញុំសូមជូនពរបវរមហាប្រសើរ ជូនសម្តេចធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រ ចៅៗទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ដោយឡែកក្នុងព្រះរាជសារជូនពររបស់សម្ដេចម៉ែ បានសរសេរថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់សម្តេចធម្មវិសុទ្ធវង្សា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរ និងការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះសម្តេច ធម្មវិសុទ្ធវង្សា ដែលបានចូលរួមចំណែកកសាង បម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍គួរជាទីមោទនៈ ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមប្រសិទ្ធពរជ័យមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការជូន សម្តេចធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រ ចៅៗទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ៖