(កំពង់ចាម)៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភ: ឆ្នាំ២០១៦ លោក ស សុខា តំណាងរាស្រ្តវ័យក្មេង មណ្ឌលព្រៃវែង និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកស្រី ព្រមទាំងម្តាយរបស់ខ្លួន បានដឹកនាំក្រុមគ្រួសារ ជាច្រើននាក់ អញ្ជើញចូលរួមពិធីបុណ្យ ដើម្បីឧទិ្ទសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេច ជា ស៊ីម និងលោកស្រី ញ៉ែម សឿន ព្រមទាំងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅនោះ។

ពិធីបុណ្យសាសនាដ៏ធំមួយនេះ បានធ្វើឡើងនៅប្រាង្គព្រះចេតិយ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទីកន្លែងតម្កល់អដ្ឋិធាតុ របស់សពនិងញាតិការរបស់ខ្លួន។

ជាមួយគ្នានេះសម្រាប់ពិធីបុណ្យសាសនាមួយនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋាន ជាច្រើននាក់ផងដែរ៕