(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងថា ក្រសួងមហាផ្ទៃ បានយល់ព្រមលុបចោល សមាជកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ របស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយថាក្រសួងមហាផ្ទៃ ក៏បានសម្រេចឱ្យ គណបក្សខ្មែរ រួបរួមជាតិ គ្រប់គ្រងសាខាស្នាក់ការរបស់ គណបក្សហ៊ុនស៊ិនប៉ិច ចំនួន២១ តាមបណ្តាខេត្តផងដែរ។

ការលើកឡើងរបស់ លោក ញឹក ប៊ុនឆៃ បានធ្វើឡើងនៅក្នុងសមាជជាលើកដំបូងរបស់ គណបក្សខ្មែររួបរួមជាតិ នៅក្នុងលំនៅឋាន របស់លោកផ្ទាល់ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ៕