(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តធ្វើការក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ឱ្យយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ អំឡុងពេលមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវតែប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន ្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍របស់ខ្លួន តាមប្រព័ន្ធ Telegram Bot ជាពិសេសត្រូវកត់ត្រាវត្តមាននៃការស្នាក់នៅ ដើម្បីជាជំនួយដល់ការតាមដានក្នុងការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូស្ដីពីការចុះឈ្មោះភ្ញៀវតាម ប្រព័ន្ធ Telegram Bot ដែលរៀបចំដោយក្រសួងទេសចរណ៍ដូចតទៅ៖