(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម។ នេះបើតាមរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រតិបត្តិការខាងលើធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

របាយការណ៍បន្តថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦៖៣០នាទី កម្លាំងជំនាញ(ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយរកមន្ទីរ មានការចូលរួមកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលដោយលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា បានបើកការស្រាវជ្រាវ បង្រ្កាបនៅចំណុចផ្លូវក្រោយសាលាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លទ្ធផលទទួលបាន រួមមាន៖

* ឃាត់ខ្លួនជនសង្ស័យ ០២នាក់៖
១៖ ឈ្មោះ អ៊ិត វុទ្ធី ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិ ខ្មែរ។
២៖ ឈ្មោះ ម៉ៃ ចិន ភេទប្រុស ជនជាតិ ខ្មែរ ឆ្នាំកំណើត ២០០៥។
* វត្ថតាងចាប់យកបាន៖
១៖ មេតំហ្វេតាមីន(ICE)០១កញ្ទប់ធំ ស្មើទម្ងន់ ៩៤៨,៩១ក្រាម។
២៖ ម៉ូតូ ១គ្រឿង។
៣៖ ទូរស័ព្ទដៃ ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ បន្តតាមនីតិវិធី៕