(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសពី «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣២ករណីផ្តើមចេញពីក្លិបកំសាន្ត N8 ​(ចុចអាន)

២៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើនការផាកពិន័យ លើអ្នកមិនធ្វើចត្តាឡីស័ក និងអ្នកនាំគេចវេស (ចុចអាន)

៣៖ កម្ពុជារកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីលើកដំបូងចំនួន៣ករណី ដែលជាករណីនាំចូល​ (ចុចអាន)

៤៖ កម្ពុជាស្នើទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា ចំនួន៥លានដូស (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពកៀរគរចំណូល និងការពារសន្តិសុខជាតិ (ចុចអាន)

៦៖ ជនអគតិព្យាយាមផ្សាយបំពុល រឿងចាក់វ៉ាក់សាំងកូវីដ១៩, លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា គ្មានអ្នកស្លាប់ដោយសារចាក់វ៉ាក់សាំងនោះទេ (ចុចអាន)

៧៖ កម្ពុជាបញ្ជូនកងកម្លាំងប្តូរវេន២០៤នាក់ ទៅបំពេញបេសកកម្ម នៅអាហ្វ្រិកកណ្តាល (ចុចអាន)

៨៖ ឆ្នាំ២០២០ ខេត្ដសៀមរាប ថយចុះភ្ញៀវទេសចរអន្ដរជាតិ ជាង៨១% និងភ្ញៀវទេសចរជាតិជាង៦៥% ដោយសារជំងឺកូវីដ-១៩ (ចុចអាន)

៩៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ដកស័ក្តិ និងបណ្តេញអធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌនគរបាល រឿងដោះលែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ (ចុចអាន)

១០៖ កងទ័ពជាង២ម៉ឺននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ ស៉ីណូហ្វាម ខណៈយុទ្ធនាការចាក់កំពុងបន្ត (ចុចអាន)