(ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​ចំនួន១០​លើក (​យប់៤​លើក​) បានឆក់យកអាយុជីវិតមនុស៤នាក់ ខណៈរបួសធ្ងន់១០​នាក់ (​ប្រុស​) និងរបួសស្រាល៧​នាក់ (​ស្រី​៤​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន៩​នាក់ (​យប់៥​នាក់​)​ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៩​គ្រឿង រថយន្ត​ធុន​តូច​៥៨​គ្រឿង រថយន្ត​ធុន​ធំ ២​គ្រឿង ថ្មើរជើង៣​នាក់ ហើយមូលហេតុ​ដែល​បណ្តាលឲ្យ ​មាន​គ្រោះថ្នាក់​រួម​មាន៖ ល្មើស​ល្បឿន៤​លើក (​ស្លាប់​១​នាក់​) កត្តា​យានយន្ត១​លើក, មិន​គោរព​សិទ្ធិ២​លើក (​ស្លាប់​២​នាក់​), ស្រវឹង ២​លើក (​ស្លាប់១​នាក់​) ប្រជែង​គ្រោះថ្នាក់១​លើក។

​ដោយឡែកនៅថ្ងៃម្សិលមិញនេះដែរ មាន​យាន​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ៩០៩២​គ្រឿង បាន​ធ្វើ​ការអប់រំ​មាន ៤៥៧១​គ្រឿង អប់រំ​មួក ២៤៥២​និង​ពិន័យ​សរុប ៤៥២១​គ្រឿង និង​ពុំ​មាន​ឃាត់​យាន​ទុក​នោះ​ទេ៕​