(ឆែក)៖ មន្ត្រីសុខាភិបាលបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសថា ករណីដំបូងនៃវីរ៉ុស Zika ដែលកើតចេញពីសត្វមូស នៅក្នុងសាធារណរដ្ឋឆែក នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

វាមិនច្បាស់នោះទេថាតើ ប្រជាជននៅតំបន់ណា ក្នុងសាធារណរដ្ឋឆែក ដែលផ្ទុកវីរ៉ុស ឬក៏គេបានធ្វើដំណើរទៅកាន់ប្រទេសណាខ្លះ ដូចជាប្រទេសប្រេស៊ីលជាដើម ជាតំបន់ដែលវីរ៉ុស Zika វាយប្រហារខ្លាំងជាងគេបំផុត។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសដាក់ការរាតត្បាតវីរ៉ុស Zika ជាគ្រោះអាសន្នសុខភាពលក្ខណៈអន្តរជាតិ កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ៕