(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយស្តីពី ការសម្រួលភារកិច្ច និងការតែងតាំងមន្រ្តីរាជការ ចំនួន៦រូប របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា។ អនុក្រឹត្យនេះ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចុះហត្ថលេខា ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានសម្រេចថា មន្រ្តីរាជការចំនួន ៦រូប ដែលត្រូវសម្រួល និងតែងតាំងមានដូចជា៖
១. លោក អ៊ុំ សុផាន់ណារ៉ា សម្រួលភារកិច្ចពីប្រធាននាយកដ្ឋានសុខុមាលភាពកុមារឲ្យទៅជា អគ្គលេខាធិការរងនៃអធិការដ្ឋាន
២. លោកស្រី ប៊ូ ស៊ីថា សម្រួលភារកិច្ចពីប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ឲ្យទៅជាអធិការនៃអធិការដ្ឋាន
៣. លោក រស់ សុខា សម្រួលភារកិច្ចពីនាយករងវិទ្យាល័យជាតិសង្គមកិច្ច ឲ្យទៅជាប្រធាននាយកដ្ឋានសុខុមាលភាពកុមារ ជំនួសលោក អ៊ុំ សុផាន់ណារ៉ា ដែលបានទទួលភារកិច្ចថ្មី
៤. តែងតាំង លោក គុណ ជាស៊ីន ជាប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់
៥. តែងតាំងលោក ឈួរ សុបញ្ញា ជាប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ជំនួសលោកស្រី ប៊ូ ស៊ីថា ដែលបានទទួលភារកិច្ចថ្មី
៦. តែងតាំងលោក ចេង ដារ៉ាវុធ ជាទីប្រឹក្សាអមក្រសួងមានឋានៈស្មើប្រធាននាយកដ្ឋាន៕

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ជុំវិញការសម្រួលភារកិច្ច និងតែងតាំងមន្រ្តីរាជការ៦រូប របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា៖