(ភ្នំពេញ)៖ ថ្លែងចេញពីកម្មវិធី បិទសន្និបាទបូក សរុបការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ​សម្រាប់ឆ្នាំ​២០១៦ របស់ក្រសួង​មហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យតាមចាប់រថយន្តដឹកអង្ករបំផ្លាញស្ពានអ្នកលឿង និងព្រមានបិទក្រុមហ៊ុនដឹកជញ្ជូនណាដែលល្មើសច្បាប់ដឹកជញ្ជូន។​

ការចេញបញ្ជាឲ្យតាមចាប់រថយន្តដឹកអង្ករជាង៧០តោន​ បើកបំផ្លាញស្ពានអ្នកលឿងនេះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង បានចេញបញ្ជា​តាមចាប់ឲ្យបាន កាលពីម្សិលមិញ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ​មិនទាន់ទទួលបានលទ្ធផល។

ពាក់ព័ន្ធនឹងករណីរថយន្តដឹកអង្ករបើក​បំផ្លាញស្ពានអ្នកលឿងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសធ្ងន់ៗ​ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន៕