(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨៖២០ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញដល់ និងជាអធិបតីភាពសម្ពោធអគារថ្មី នៃក្រសួងបរិស្ថាន ។ អគារក្រសួងបរិស្ថានថ្មីនេះ មានទីតាំងនៅក្បែរវិមានរដ្ឋសភា។

សូមជំរាបថា «អគារមរតកតេជោ» ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៦,៨០០ម៉ែត្រក្រឡា មានទីតាំងចន្លោះស្ពាននាគ និងស្ពានតន្ត្រីកោះពេជ្រ ​តាមបណ្តោយច្រាំងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារនេះ មានទទឹង ២៦ម៉ែត្រ និងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់ ៣៩ម៉ែត្រ ស្មើនិង ៦ជាន់ ត្រូវបានចំណាយពេលសាងសង់ ១៨ខែ។ «អគារមរតកតេជោ» បានចំណាយថវិកាសាងសង់ជិត ៨លានដុល្លារ (៧,៩៩៨,៧៥០) ក្នុងនោះថវិកា ៥លានដុល្លារ បានមកពីការដោះដូរទីតាំងអគារចាស់ នៃក្រសួងបរិស្ថាន និងថវិកាជិត ៣លានដុល្លារទៀត ជាថវិការបស់រាជរដ្ឋាភិបាល៕

សូមទស្សនាការផ្សាយផ្ទាល់ តាមរយៈ Fresh News TV: