(ភ្នំពេញ)៖ លោក ងួន សំបាត់ អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សន ណារ៉ា អាយុ៤១ឆ្នាំ រស់នៅផ្ទះលេខ២២ ភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ច្បាប់ដើមមួយកន្លែងទំហំ ៩៦៣ម៉ែត្រក្រឡា ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលទិញពីឈ្មោះ មោក រ័ត្ន។

លោកបន្ដថា ដី និងផ្ទះនេះមានព្រំប្រទល់ ខាងជើងទល់នឹង ងួន រាជ, ខាងកើតទល់នឹង វី ស្រីធូ, ខាងត្បូងទល់នឹង ទិត្យ សំណាង, ខាងលិចទល់នឹងចំណីផ្លូវ ដោយមិនដឹងវង្វេងដៃទុក ឬធ្វើឲ្យជ្រុះបាត់នៅកន្លែងណា ឬក៏បាត់ពេលរុះរើផ្ទះនោះឡើយ។

លោកបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់ដង្កោ រួចហើយ៕