(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ នាពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួនដើម្បីបន្តដឹកនាំព្រឹទ្ធសភា ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរ និងអំណរសាទរ ចំពោះសមិទ្ធផលដ៏ធំធេង ដែលសម្តេចវិបុលសេនាភក្តីសម្រេចបាន ក្នុងរយៈកាលកន្លងមក ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន និងសូមសម្តែងនូវសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្តេចវិបុល សេនាភក្តី ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុសុខសន្តិភាព ស្ថេរភាព ឯកភាពជាតិ និងការអភិវឌ្ឍ។

ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយប្រោះព្រំ សព្ទសាធុការពរជ័យ គ្រប់ប្រការ ជូនចំពោះ សម្តេច វិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរ ទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕