(បន្ទាយមានជ័យ)៖ ស្រ្តីអាជីវករដែលរកសីុលក់មាស​នៅផ្សារយួន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជនសង្ស័យ​ឆក់យកថង់ដាក់​មាសយកទៅបាត់ នៅព្រឹកព្រលឹម​ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦នេះ ខណ:ដែលជនរងគ្រោះកំពុងចេញដំណើរពីផ្ទះ​ទៅលក់នៅផ្សារ។

អធិការនគរបាលក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល បានប្រាប់ Fresh News ថា «មានមែន ដោយជនសង្ស័យម្នាក់ បានមកឆក់ថង់ដាក់គ្រឿង​អលង្ការ ពីជនរងគ្រោះ​ដែលកំពុង​ធ្វើដំណើរ​ទៅផ្សារ»

យ៉ាងណាក៏ដោយ លោកអធិការនៅមិនទាន់ដឹងថា តើជនរងគ្រោះបាត់បង់អស់ទ្រព្យសម្បត្តិ និងគ្រឿងអលង្ការប៉ុន្មាន​នោះទេ ដោយបច្ចុប្បន្ន លោកកំពុងដឹកនាំ​កម្លាំងចុះទៅកាន់​កន្លែងកើតហេតុ ដើម្បីធ្វើការសួរនាំ៕