(ភ្នំពេញ)៖ ក្រសួងក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីតាមដានបញ្ហាប្រជាពលរដ្ឋ​ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសដែល Fresh News ទើបទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រុមការងារនេះ ដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានសមាសភាព១២រូប ។

សូមជំរាបថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតណែនាំ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើតក្រុម​ការងារ Facebook និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា៕