(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ទៀត ខណៈអ្នកជាសះស្បើយមិនមាននោះទេ

២៖ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង៥៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ

៣៖ ប្រធាន WHO ព្រមានពីមហន្តរាយដ៏ធំធេងលើផ្នែកសីលធម៌ ពាក់ព័ន្ធនឹងដំណើរការចាក់ វ៉ាក់សាំងកូវីដ-១៩

៤៖ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចតែងតាំងលោក អ៊ុក រ៉ាប៊ុន និងលោក លឹម គានហោ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ស្ថាបនាផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

៥៖ អាមេរិក និងចិនផ្លោងសម្តីដាក់គ្នា ជុំវិញទស្សនកិច្ចមន្ត្រីជំនាញ WHO នៅទីក្រុងវូហាន

៦៖ សម្តេចក្រឡាហោម ស ខេង៖ គ្រឿងញៀននៅតែជាបញ្ហាធំ ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព

៧៖ ក្នុង១ថ្ងៃអ្នកជំងឺ ១,៤២២នាក់ស្លាប់នៅសហរដ្ឋអាមេរិក ខណៈមនុស្សជាង ១៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩

៨៖ សម្ដេចក្រឡាហោម ស ខេង៖ ការលុបបំបាត់អំពើហិង្សាលើស្ដ្រី និងកុមារ មិនត្រូវបានដកចេញពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឡើយ

៩៖ ចិន រកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនជាង១០០នាក់ ៧ថ្ងៃជាប់ៗគ្នា

១០៖ លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំងកូវីដ១៩របស់ចិន នឹងមកដល់កម្ពុជាកំលុងខែកុម្ភៈ ជាមួយចំនួន ៣០ម៉ឺនដូសដំណាក់កាលដំបូង

១១៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩៦លាននាក់ ស្លាប់ជាង ២លាន ៤ម៉ឺន និងជាសះស្បើយជិត ៦៩លាននាក់!

១២៖ លោក នេត្រ ភក្ត្រា៖ អន្ទាក់ជិត៥ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពាររបស់កម្ពុជានៅឆ្នាំ២០២០

១៣៖ លោក ចូ បៃដិន នឹងអំពាវនាវឱ្យសហរដ្ឋអាមេរិក មាន «ឯកភាពជាតិ» ឡើងវិញ ក្នុងពិធីស្បថចូលកាន់តំណែង

១៤៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែមករា ឆ្នាំ២០២១

១៥៖ ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

១៦៖ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការបង្កើតមុខរបរថ្មីឱ្យពលរដ្ឋនៅតំបន់ការពារធម្មជាតិ នឹងក្លាយជារបងដ៏រឹងមាំដើម្បីការពារព្រៃឈើ និងសត្វព្រៃ

១៧៖ មុនផុតអាណត្តិ លោក ដូណាល់ ត្រាំ សម្រេចដកបម្រាមធ្វើដំណើរចូលអាមេរិក ចំពោះបណ្តាប្រទេសអឺរ៉ុប, អង់គ្លេស និងប្រេស៊ីល

១៨៖ កម្ពុជាទទួលជំនួយមនុស្សធម៌វិស័យសកម្មភាពមីនតម្លៃ១លានដុល្លារពីចិន, លោក Wang Wentian ៖ ចិននឹងបន្តគាំទ្រទាំងសម្ភារ ថវិកា និងការបណ្តុះបណ្តាលធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យសម្រេចគោលដៅគ្មានមីន ឆ្នាំ២០២៥

១៩៖ តៃវ៉ាន់ ធ្វើសមយុទ្ធយោធា មួយថ្ងៃមុននឹងខ្នងបង្អែកដ៏ធំ គឺលោក ដូណាល់ ត្រាំ ចប់អាណត្តិជាប្រធានាធិបតី

២០៖ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង ប្រគល់ជូនកូនភ្លោះបី នៅសង្កាត់ផ្សារកណ្តាល រាជធានីភ្នំពេញ

២១៖ មីយ៉ាន់ម៉ា លុបចោលកិច្ចសន្យាវិនិយោគរបស់ថៃ នៅកំពង់ផែធំមួយ ដែលមានភាពចម្រូងចម្រាស

២២៖ វិមានសភារបស់សហរដ្ឋអាមេរិក ត្រូវបានបិទ បន្ទាប់មានការគម្រាមកំហែងសន្តិសុខផ្នែកខាងក្រៅ និងមានភ្លើងឆេះនៅក្បែរនោះ

២៣៖ រុស្ស៊ី ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីបន្តកិច្ចព្រមព្រៀងគ្រប់គ្រប់អាវុធ New START ជាមួយរដ្ឋបាលអាមេរិក លោកចូ ប៉ៃដិន

២៤៖ លោក ចូ បៃដិន ជំទាស់ការដកបម្រាមធ្វើដំណើរដោយ លោក ដូណាល់ ត្រាំ ចំពោះបណ្តាប្រទេសអឺរ៉ុប និងប្រេស៊ីល

២៥៖ ជប៉ុន ជំរុញឱ្យកូរ៉េខាងត្បូង ទម្លាក់ចោលសំណើទាមទារសំណង សម្រាប់ជនរងគ្រោះក្នុងសម័យសង្រ្គាម

២៦៖ បាតុកម្មនៅទុយនេស៊ី៖ ប៉ូលិសចាប់ខ្លួនមនុស្ស ៦០០នាក់ ក្រោយផ្ទុះហិង្សាជាមួយក្រុមបាតុករ

២៧៖ គ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ វាយប្រហារប្រទេសអាហ្សង់ទីន

២៨៖ ឥណ្ឌា៖ មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ពេលកំពុងដេកលើចិញ្ចើមផ្លូវ

២៩៖ តុលាការថៃកាត់ទោសស្ត្រីម្នាក់អាយុជាង ៦០ឆ្នាំ «ដាក់ពន្ធនាគារ ៤៣ឆ្នាំ និង៦ខែ» ពីបទប្រមាថព្រះមហាក្សត្រ

វ៉ាក់សាំងកូវីដ១៩ របស់ចិន មកដល់កម្ពុជាកំលុងខែកុម្ភៈ, វ៉ាក់ស

- ព័ត៌មាន Fresh News Plus

១៖ Facebook នឹងបើកការិយាល័យនៅតួកគី ក្រោយពេលផ្ទុះការតវ៉ា និងឈប់ប្រើប្រាស់កម្មវិធី WhatsApp

២៖ Aubameyang រកបាន ២គ្រាប់ជួយ Arsenal យកឈ្នះ Newcastle ៣-០ នៅ PL

៣៖ ប្រធាន CAMSOC ដាក់ចេញវិធានការគន្លឹះ ដើម្បីជំរុញប្រសិទ្ធភាពយុទ្ធនាការអប់រំសង្គម ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

៤៖ ប្រធានសហព័ន្ធកីឡាវាយសី វាយតម្លៃខ្ពស់ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ

៥៖ លោក ត្រាំ បញ្ជាឱ្យសិក្សា និងវាយតម្លៃពីហានិភ័យដែលបង្កឡើងដោយយន្តហោះ Drone របស់ចិន

៦៖ Premier League បន្តរកឃើញ Covid-19 ចំនួន ១៦ករណីថ្មីទៀតត្រឹម ១សប្តាហ៍

៧៖ ប្រដាល់សកល ចាប់ផ្ដើមប្រកួតជើងឯកជាតិ ចម្រាញ់រកអ្នកខ្លាំងត្រៀមស៊ីហ្គេម នៅវៀតណាម

៨៖ តារាចម្រៀងល្បី Garth Brooks ប្រកាសចូលរួមច្រៀងអបអរសាទរ ក្នុងព្រឹត្តិការណ៍ពិសេស នៃការឡើងកាន់តំណែងលោក ចូ បៃដិន

៩៖ Parler អាចដំណើរការឡើងវិញបានដោយសារមានការជួយពីក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ី

១០៖ Covid-19 ត្រូវបានរកឃើញ ២ករណីថ្មីនៅមុនពេលព្រឹត្តិការណ៍ Australian Open ចាប់ផ្តើម

១១៖ ចំណេះដឹងទូទៅ៖ សំណង់ថ្ម Dolmen ជាស្ថាបត្យកម្មដ៏ល្បីល្បាញរបស់មនុស្សសម័យបុរេប្រវត្តិ

១២៖ ចំណេះដឹងទូទៅ៖ ប្រធានាធិបតីអាមេរិកទាំង ៤៥ មានឈ្មោះអ្វីខ្លះ? កើតនៅឆ្នាំណាខ្លះ?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com