(បន្ទាយមានជ័យ)៖ ក្រោយពីក្រុមអាជីកខ្មែរ ថៃ លក់ដូរនៅផ្សារឥណ្ឌូចិន (ផ្សាររុងក្លឿ) បានទៅដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត ស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមក ក្រុមអាជីវករផ្សារឥណ្ឌូចិនផ្សារ​រុងក្លឿ ទាំងខ្មែរនិងថៃ បានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងនៅតុលាការខេត្តស្រះកែវជាថ្មីម្តងទៀត។

ជាពាក្យបណ្តឹងលើករណីដែរត្រូវបានម្ចាស់ផ្សារឥណ្ឌូចិនលុបចោលកិច្ចសន្យាដោយខុសសន្យាដែលបានសន្យាឲ្យអាជីវករកន្លងមកនេះ ។ បើតាមប្រភពដដែលបានបង្ហើបនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ នេះថា តុលាការថៃ ប្រចាំខេត្តស្រះកែវ បានពិចារណានិង​សម្រេចទទួលរឿងចំក្តីរួចរាល់ហើយ។ តុលាការបានណាត់ឲ្យមានការឡើងជំនុំជំរះក្តី ម្តងទៀត នៅវេលាម៉ោង ៩ព្រឹក ថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១៦ ។

បើតាមប្រភពផ្សេងបានអះអាងថា ក្រុមហ៊ុនប្រហែលជាសងការខាតបង់ឲ្យព្រោះក្រុមហ៊ុនខ្លាចខូចឈ្មោះ និងខ្លាចបាត់បង់ អតិថិជនដែលត្រៀមនឹងទិញផ្សារបន្ត តែអាចនឹងសងមិនគ្រប់ចំនួន​នៃការខាតបង់​ថវិការ​របស់ក្រុមអាជីវករ ខ្មែរ- ថៃ ក៏នឹងបន្ដដាក់ពាក្យបណ្ដឹងបន្ថែមទៀត។

តែទោះបីជាយ៉ាងណាភ្នាក់ងារ Fresh News មិនអាទាក់ទង សុំការបំភ្លឺបន្ថែមពី អគ្គកុងស៊ុលប្រចាំខេត្តស្រះកែវបានឡើយ ។ ដូច្នេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋ​អស់ក្តីទុកចិត្ត​ចំពោះអគ្គកុង​ស៊ុលប្រចាំខេត្ត​ស្រកែវយ៉ាងខ្លាំង។

សូមបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងទៅតុលាការថៃ ខេត្តស្រះកែវ អាជីវក ខ្មែរ ថៃ​ បានទៅស្នើឯកសារដល់ នាយទាហានដើម្បី អោយទាហានមកជួយមើលថែទាំ សុត្ថិភាព រក្សាសន្តិសុខ ដល់ពួកអាជីវករ ព្រោះខ្លាចត្រូវគេធ្វើ​បាបខាងផ្លូវងងឹត ទាហានបាន ចុះហត្ថលេខា ទទួលឯកសាររៀបរយ និងសន្យារក្សាសុវត្ថិភាពជូនពួកគាត់ផងដែរ៕