(ភ្នំពេញ)៖ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០៣គ្រួសារ ក្នុងខណ្ឌចំនួន ៣ បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ។

ប្រជាពលរដ្ឋដែលទទួលបាnអំណោយទាំងនោះ រួមមាន៖

* ខណ្ឌទួលគោក៖ សហគមន៍ភូមិ២៣ សង្កាត់បឹងកក់ទី២, សហគមន៍១០១ ភូមិ២១ សង្កាត់បឹងកក់ទី២, សហគមន៍១០៤ និង១០៥ សង្កាត់បឹងកក់ទី២ និងសហគមន៍អភិវឌ្ឍន៍ផ្លូវដែល ភូមិ៧ សង្កាត់បឹងកក់ទី២។

* ខណ្ឌដូនពេញ៖ សហគមន៍អភិវឌ្ឍន៍ភូមិ២ សង្កាត់ស្រះចក។

* ខណ្ឌឫស្សីកែវ៖ សហគមន៍ទួលសង្កែ A សង្កាត់ទួលសង្កែ និងសហគមន៍ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ៕