(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១៧ ខែមករា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ រដ្ឋាភិបាលចិន ផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាលកម្ពុជា (Video inside) (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនជនរួមជាតិថា នឹងចាក់វ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់ចិនមុនគេ ដើម្បីបង្កើតជំនឿចិត្ត (ចុចអាន)

៣៖ លោក អ៊ូ ច័ន្ទរ័ត្ន៖ មាតុភូមិនិវត្តរបស់ លោកស្រី មូរ សុខហួរ ជាការបង្កើតព្រឹត្តិការណ៍ ដើម្បីធ្វើឱ្យអ្នកគាំទ្រអស់ចិត្តប៉ុណ្ណោះ (ចុចអាន)

៤៖ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច យល់ស្របចំពោះ Moody ដែលថា កម្ពុជាមិនងាយរងគ្រោះដោយបំណុលបរទេស ! (ចុចអាន)

៥៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក ថុងលូន ស៊ីសូលីត ដែលជាប់ឆ្នោតជាអគ្គលេខាធិការ គណបក្សប្រជាជនបដិវត្តន៍ឡាវ (ចុចអាន)

៦៖ ជនដៃដល់ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌ បានស្លាប់នៅខេត្តក្រចេះ ក្រោយផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ច (ចុចអាន)

៧៖ តុលាការនឹងបន្តសវនាការលើសំណុំរឿង ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ករណីរួមគំនិតក្បត់ និងញុះញុង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅចុងខែនេះ (ចុចអាន)

៨៖ នាយទាហានម្នាក់ធ្លាក់ស្លាប់ បន្ទាប់ពីលោតឆត្រយោង ត្រូវខ្យល់គួចវ័ណ្តខ្សែជាប់គ្នា នៅសាលាហ្វឹកហ្វឺនទ័ពពិសេស (ចុចអាន)

៩៖ កម្ពុជារំពឹងទទួលប្រេងពីតំបន់អប្សរា ប្លុក A ចំនួន៣០លានបារ៉ែល ក្នុងរយៈពេល៨-៩ឆ្នាំ (ចុចអាន)

១០៖ រាជរដ្ឋាភិបាល ព្រមានមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មាន (ចុចអាន)