(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងគយចល័ត ចាប់បានឡានសេរីទំនើបៗ ចំនួន៣គ្រឿងអត់ពន្ធទៀតហើយ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា។ រថយន្តដែលចុះចាប់បាន ទាំង៣គ្រឿងនោះ រួមមានរថយន្តទី១ Lexus 350 ពណ៌ស ចាប់បាននៅចំណុចក្បែរផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា។ រថយន្តទី២៖ ម៉ាក Lexus 350 ពណ៌មាស ចាប់បាននៅចំណុចមុខភោជនីយដ្ឋាន Coca មុខសណ្ឋាគារអ៉ិនធើខុន និងទី៣៖​ ម៉ាក Land Cruiser ពណ៌ខ្មៅ ចាប់បាននៅផ្លូវ២៨៨ ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។

ដោយឡែកនៅល្ងាចថ្ងៃដដែលនេះ កម្លាំងគយចល័តក៏ចាប់បានរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ស នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាយ។

មន្រ្តីគយចល័តបានឲ្យដឹងថា ការចុះចាប់នេះដឹកនាំដោយកម្លាំងគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ហើយកម្លាំងគយចល័ត នឹងបន្តចុះចាប់ដូចភ្លៀងរលឹម​ជាបន្តបន្ទាប់ទៀត៕