(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ពលរដ្ឋខ្មែរ២នាក់ បានស្លាប់យ៉ាង​អាណោច​អាធ័ម និងម្នាក់ទៀតបានរងរបួស​យ៉ាងធ្ងន់ធ្ងរ ខណ:ដែលពួកគេកំពុងធ្វើសំណង់ នៅក្រុមហ៊ុន​ឧស្សាហកម្ម​លីមីតធីត (Wellgrow)  ស្ថិតនៅក្រុម០២ ឃុំ​ភីមផា ខេត្តសាក់សីនសៅ ប្រទេសថៃ នៅរសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៦ ម្សិលមិញនេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ មិន ឌីណា អាយុ២៦ឆ្នាំ បានស្លាប់ដោយអង្គុយលត់ជង្គង់ បត់បាក់-ក ស្លាប់លើធ្នឹមដែក បែកលលាដ៌ក្បាល​ ចង្កេះ និងទ្រូងខាងធ្វេង​ត្រូវបាន​បុកធ្លាយ​មកឆ្អឹង​ជំនីខាងធ្វេង ដោយដែកសរសៃ បណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្តង។

ចំណែកម្នាក់ទៀតជាអ្នកបើករថយន្ត(ម៉ៃខូ)  ឈ្មោះ​ ស្រី ចិន្តា រងរបួសត្រូវបញ្ជូន​ទៅសង្គ្រោះនៅមន្ទីពេទ្យ បាននិយាយថា ខណដែលខ្លួនកំពុងបើក​លើក​ស៊ីម៉ងត៍​ទម្ងន់០១តោន ដោយប្រើខ្សែ​(រ៉ត) យោងសីុម៉ងត៍​ឡើងទៅខាងលើ ដើម្បី​ចាក់ធ្វើពីដាន  ហើយខណ:នោះ​បណ្តាលឲ្យដាច់​ទំពក់ធ្លាក់ត្រូវ​ឈ្មោះ (មិន ឌីណា) ដែលកំពង់ធ្វើការខាងក្រោមបណ្តាល់ឲ្យ​ស្លាប់​នៅនិងកន្លែងតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងកសាងឯកសារបញ្ជូនសាកសពកម្ពុជាមកប្រទេសវិញ ហើយក៏មិនទាន់ដឹងថា សាកសពនោះត្រូវបញ្ជូនតាមច្រកណានោះទេ ចំណែកឯស្រុកកំណើត​ជនរង្រោះ​ក៏មិន​ទាន់​ដឹងថានៅឯណាដែរ៕