(កំពង់ឆ្នាំង)៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

ជាលទ្ធផលកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រិន សោភ័ណ្ឌ អាយុ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ និងដកហូតវត្ថុតាងបាន ថ្នាំញៀនចំនួន០៨កញ្ចប់, ទូរស័ព្ទ០១គ្រឿង, ម៉ូតូ០១គ្រឿង, សម្ភារវេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕