(សៀមរាប)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងភរិយា​រួមនឹង លោក ឃឹម ប៊ុនសុង អភិបាល នៃ គណ:អភិបាលខេត្ត លោក នូ ផល្លា ប្រធានក្រុម​ប្រឹក្សាខេត្ត លោក សៀង ណាំ តំណាងរាស្រ្តខេត្តសៀមរាប បាន អញ្ជើញចូលរួមពិធី បុណ្យឆ្លងសាលាធម្មសភា និងសម្ពោធវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ស្ថិតនៅក្នុងភូមិវត្តស្វាយ សង្កាត់​ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៦ ។

ការផ្តួចផ្តើមការកសាងសាលាធម្មសភាមួយខ្នងនៅបរិវរណវត្តស្វាយនេះ គ្រោងចំណាយ សរុបថវិកាលើការសាងសង់ មានចំនួន ២២៩,០០០ ដុល្លារ។

ក្រៅពី ការរៀបចំឲ្យមានការសាងសង់សាលាធម្មសភា ក៏មានការ សម្ពោធវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ក្រោយបីមាន ការសាងសង់ បន្ថែមផងដែរ គឺសាងសង់អគារសិក្សា ៤ខ្នងមាន ២០បន្ទប់ ចំណាយថវិកាសរុប ៧២,០០០ ដុល្លារ។

ការជួសជុល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ធ្វើឡើង  ក្រោយពីសង្កេតឃើញថា សាលាធម្មសភា ជួបការលំបាក ចំពោះ បញ្ហាកង្វះខាតអគារសិក្សា ដោយហេតុថា ពីមួយឆ្នាំទៅមួយឆ្នាំកំណើនសិស្ស កាន់តែកើនឡើង  ឥតឈប់ឈរ ធ្វើឲ្យ សាលា កម្រិតសិក្សាទី ២ វត្តស្វាយ មិនអាចធានាឲ្យសិស្សរៀនសូត្រ  បានស្របតាមនិយាមគរុកោសល្យ។

 ក្នុងនោះឱកាសចូលរួមនាព្រឹកដដែលនោះ លោក ចម ប្រសិទ្ធ និង លោភរិយា  បានរៀបចំអំណោយមួយចំនួន ជូន​ប្រ​ជាជន ក្រីក្ររកម្រិត ១ មកពី ១២សង្កាត់ មានចំនួន ១,៨០០ នាក់  និងលោកតាជី យាយជី សិស្សលោកវត្តស្វាយ ចំនួន ២០០នាក់ ទទួលបានអំណោយមួយកញ្ចប់និងថវិកា ១០,០០០ រៀល

គួរបញ្ជាក់ថា វត្តស្វាយ គឺជាទីអារាមមួយ ដែលមានអាយុកាលចំណាស់យូរឆ្នាំមកហើយ ដែលត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្ត ព្រម​ ទាំងបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ខិតខំថែរក្សា ការពាររហូតមកដល់បច្ចុប្បន្ន ដោយបានឃើញ អំពីការលំបាកខ្វះខាត ទីកន្លែងសម្រាប់គោរពបូជា ព្រះពុទ្ធសាសនា និងអប់រំធម្មវិន័យ ការជួបជុំពុទ្ធបរិស័ទ ស្តាប់ព្រះធម៌ ព្រម​ទាំ​ងការគោរពបូជា ព្រះពុទ្ធសាសនា៕