(ភ្នំពេញ)៖ តូបលក់ដូរ និងស្នាក់​នៅដែល​កំពុងសាងសង់​គ្នាន​ច្បាប់នៅលើចំ​ណីផ្លូវ​សាធារណៈ បង្កឲ្យមានផលប៉ះ​ពាល់ដល់​សណ្តាប់ធ្នាប់​សង្គមត្រូវ​បានអាជ្ញាធរ​ចុះរុះរើ និងអប់រំពីផលប៉ះពាល់​ផងដែរនៅ​ព្រឹកថ្ងៃ២០ខែកុម្ភ: ឆ្នាំ២០១៦ស្ថិតនៅជាប់ផែរស្ងួត សូ ងួន ផ្លូវវេងស្រេង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

យុទ្ធនាការនេះ បានធ្វើឡើងដោយដឹកនាំពីលោក កែវ សុភា អភិបាលរងខណ្ឌនិងលោក សុទ្ធ​ សាធ ចៅសង្កាត់ ដោយបានដឹកនាំកំលាំងចំរុះចុះរុះរើ​សំណង់តូបអាជីករលក់ដូរ ដែលកំពុងសាងសង់​ជាច្រើនតូបគ្មាន​ច្បាប់ និងអប់រំពីផលប៉ះ​ដល់ទីសាធារណៈ និងសង្គមដែលក្នុងតំលៃ​ជួលតូប​នីមួយៗ​ក្នុង១ម៉ែត្រ​ ៣៥ដុល្លារ។

លោកអភិបាលរងខណ្ឌ បានអំពាវនាវដល់ក្រុមអាជីវករ ទាំងអស់ត្រូវរួមគ្នាត្រូវបង្កើនការរៀបចំ  សណ្តាប់ធ្នាប់ឲ្យបានខ្លាំង ដើម្បីលើកកម្ពស់ សោភ័ណភាពមានភាពប្រសើរឡើង សម្រាប់សុខមាលភាព​ទាំងអស់គ្នា ៕