(ក្រចេះ)៖ កងរាជអាវុធហត្តក្រុងក្រចេះដឹកនាំដោយលោក ផាត សុភក្រ័្តវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បាននាំយកអំណោយចែកជូនចាស់ជរា​ គ្មានទីពឹងចំនួនពីរគ្រួសារ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅភូមិស្រែស្ដៅសង្កាត់អូរឬស្សី ក្រុងក្រចេះខេត្តក្រចេះ។

លោក ផាត សុភក្រ័្តវាសនា បានឲ្យដឹងថា ការនាំយកអំណោយទំាងនេះ ចែកជូនដូនចាស់ជរាចំនួន២គ្រួសារនោះ បានធ្វើឡើងក្រោមការណែនាំ ពីលោកឧត្ដមសេនីត្រីយ៍ សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ។

អំណោយទាំងនោះចែកជូនក្នុងម្នាក់ទទួលបានមី១កេះ ទឹកត្រី១ យួទឹកសុីអីុវ១យួ ទឹកសុទ្ធ១កេះ បីចេង១កញ្ចប់ស្កសរ១គីឡូគ្រាមអំបិល ១គីឡូត្រីខ ចំនួន១យួអង្ករ ចំនួន២បេ និងប្រាក់ក្នុងម្នាក់ចំនួន១០០០០០រៀល (ដប់មឺុនរៀល) ដេីម្បីជួយរំលែកភាពក្រលំបាកមួយចំណែក។​ រីឯដូនចាស់ជរានោះ មានឈ្មោះ ទូច វ៉ាត អាយុ៨០ឆ្នាំ និងលោកយាយទីសុខសាន្ដ អាយុ៧៧ឆ្នាំ លោកយាយទាំងពីរនាក់រស់នៅសង្កាត់អូរឬស្សី ដោយជីវភាពក្រលំបាកគ្នានទីពឹង៕