(កំពត)៖ ជនល្មើសមានគ្នា២នាក់ បានប្រើកាំបិតខ្វែវ កាប់ត្រូវលើជនរងគ្រោះ ចំនួន២កាំបិត បណ្តាលឲ្យរបួសធ្ងន់ ខណៈជនទាំង២ភាគី ទៅចូលរួមលេងក្នុងពិធីរៀបមង្គលការគេ ក្នុងភូមិជាមួយ នៅប់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្បែរោងការ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។

នគរបាលមូលដ្ឋាន បានប្រាប់អង្គភាព fresh news ថា ជនរងគ្រោះ ដែលត្រូវជនល្មើសកាប់នោះ ឈ្មោះង៉ាន់ ហ៊ួរ អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើនេះដែរ។

ចំណែកជនសង្ស័យទាំង២ រួមមានៈ ១-ឈ្មោះញ៉ែត រី ភេទប្រុស អាយុ២០ឆ្នាំ និង ២-ឈ្មោះសួន រ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ក៏រស់នៅក្នុងភូមិ ឃុំខាងលើនេះដែរ។

សមត្ថកិច្ចរូបនេះ បន្តទៀតថា ជនដៃដល់ម្នាក់ ក្នុងចំណោម២នាក់ ជាបក្ខពួកនឹងគ្នា បានធ្វើសកម្មភាព ដោយប្រើកាំបិតខ្វេវ កាប់ទៅលើជនរងគ្រោះ ចំត្រូវចំនួន២កាំបិត,១កាំបិតចំសៀតផ្កាឆ្វេងនិង១កាំបិតចំត្រូវស្មាឆ្វេង។ ក្រោយហេតុការណ៍ ជនរងគ្រោះ ត្រូវបានគេដឹកនាំយកទៅព្យាបាល នៅឯមន្ទីរពេទ្យស្រុកដងទង់ ដោយឡែកជនសង្ស័យទាំង២នាក់ បានរត់គេចខ្លួនបាត់។

កម្លាំងនគរបាលជំនាញ បញ្ជាក់ថាភាគីទាំង២ ធ្លាប់មានជម្លោះ តាំងពីថ្ងៃបុណ្យចូលឆ្នាំប្រពៃចិនមកម្ល៉េះ ទើបធ្វើឲ្យមានគំនុំគំគួន នឹងគ្នា រហូតដល់ថ្ងៃមានរឿងកើតហេតុ កាប់គ្នាឲ្យមានបញ្ហាយ៉ាងដូច្នេះទៅ។

បច្ចប្បន្ន កម្លាំងសមត្ថកិច្ចនគរបាល បាននិងកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញា នូវជនដៃដល់ទាំង២នាក់ ខាងលើនេះហើយ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕