(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្ដីពី កាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក។ នេះបើតាមប្រកាស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ប្រកាសនេះ មានគោលបំណងកំណត់អំពីវីធាន និងនីតិវិធីគ្រប់គ្រងការប្រើប្រាស់ឧបករណ៍វាស់ចំណុះស្រាបៀរ និង/ឬភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក និងពង្រឹងការគ្រប់ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ ជាពិសេសចំណូលអាករពិសេសលើស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ប្រកបដោយតម្លាភាព ប្រសិទ្ធភាពស័ក្ដិសិទ្ធិភាព និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព៕

ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលមានខ្លឹមសារទាំងស្រុង៖