(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៣នាក់ថែមទៀត ជាពលករមកពីប្រទេសថៃ និងអ្នកដំណើរមកពីក្រៅប្រទេស ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៩៣លាននាក់ ស្លាប់ជាង ១លាន ៩៨ម៉ឺននាក់ និងជាសះស្បើយជាង ៦៦លាននាក់!

៣៖ ថ្ងៃនេះខួបទី៣៦ឆ្នាំ នៃការកាន់តំណែងនាយករដ្ឋមន្ត្រី ដឹកនាំនាវាកម្ពុជា របស់បុរសខ្លាំងតេជោ សែន

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ២៣ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤,០៩៨នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា ៨០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និង២០០លានរៀល ដល់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ

៦៖ លោកពូទីន បញ្ជាឲ្យមន្ត្រីរបស់លោក ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ដោយគ្របដណ្តប់លើប្រជាជនទាំងអស់ នៅសប្តាហ៍ក្រោយ

៧៖ រាជរដ្ឋាភិបាល សម្រេចកាត់យកដីបឹងតាមោក ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ

៨៖ សភាតំណាងរាស្ត្រអាមេរិក ដំណើរការនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ជាលើកទី២

៩៖ ខេត្ដចំនួន៦ នឹងទទួលបានផ្លូវក្រាលកៅស៊ូ ប្រមាណជាង១១៩គីឡូម៉ែត្រ ពីរដ្ឋាភិបាលចិន

១០៖ សហរដ្ឋអាមេរិក ដាក់ពង្រាយកងទ័ព ១៥,០០០នាក់, ធានាសន្តិសុខនៅថ្ងៃលោក ចូ បៃដិន ស្បថចូលកាន់តំណែង

១១៖ រាជរដ្ឋាភិបាល ព្រមានមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មាន

១២៖ ហ្វីលីពីនអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

១៣៖ លោក ឯម ច័ន្ទមករា នាំអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនជនមានពិការភាព ក្នុងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងច្បារអំពៅ

១៤៖ លោក ដូណាល់ ត្រាំ ចុះហត្ថលេខារឹតបន្តឹងលើការវិនិយោគ ដោយក្រុមហ៊ុនអាមេរិកនៅចិន

១៥៖ ចិនកំពុងពិចារណាហាមឃាត់អ្នករស់នៅហុងកុងដែលកាន់លិខិតឆ្លងដែនពិសេសរបស់អង់គ្លេស មិនឲ្យចូលបម្រើការងាររដ្ឋ

១៦៖ WHO កោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់ មុនកាលកំណត់ ពិភាក្សាពីវីរុសកូរ៉ូណាកូវីដ-១៩ ទម្រង់ថ្មី

១៧៖ សហរដ្ឋអាមេរិកអះអាងថា «យើងឈរនៅជាមួយកោះតៃវ៉ាន់ជានិច្ច» ទោះបីជាដំណើរទស្សនកិច្ច ត្រូវបានលុបចោល

១៨៖ ទីបំផុតក្រុមជំនាញ WHO ធ្វើដំណើរទៅដល់ទីក្រុងវូហាន នៃប្រទេសចិនហើយ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន

១៩៖ ចិន៖ មនុស្សម្នាក់ស្លាប់ ដោយសារកូវីដ-១៩ ដែលមិនធ្លាប់មាន៨ខែមកនេះ, ករណីឆ្លងថ្មីៗ ១៣៨នាក់ទៀតត្រូវបានរកឃើញ

២០៖ ហុងកុង៖ ជនសង្ស័យ១១នាក់ត្រូវចាប់ខ្លួន ពាក់ព័ន្ធការជួយសកម្មជន១២នាក់ ដែលបានប៉ុនប៉ងរត់ភៀសខ្លួន ទៅកោះតៃវ៉ាន់

២១៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៧១នាក់ទៀត និងអ្នកជំងឺ២នាក់បាត់បង់ជីវិត

២២៖ អ៉ីរ៉ង់ចាប់ផ្តើមដំឡើងប្រសិទ្ធភាពឥន្ធនៈ សម្រាប់ម៉ាស៉ីនរ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែររបស់ខ្លួន

២៣៖ ទីបំផុតតុលាការកំពូលកូរ៉េខាងត្បូង សម្រេចឲ្យអតីតប្រធានាធិបតី Park Geun-hye ជាប់ពន្ធនាគារ ២០ឆ្នាំដដែល

២៤៖ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង ជំរុញឲ្យក្រុមហ៊ុន Starbucks ជួយលើកស្ទួយទំនាក់ទំនង ចិន-អាមេរិក

២៥៖ មន្ត្រីជាន់ខ្ពស់ WHO ព្រមាន៖ «ឆ្នាំទី២នៃជំងឺកូវីដ-១៩ អាចនឹងកាន់តែតានតឹងជាងឆ្នាំទី១»

- ព័ត៌មាន Fresh News Plus

១៖ Barcelona ឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Super Cup ក្រោយទម្លាក់ Real Sociedad

២៖ គ្រូបង្វឹក Pochettino លើកពានដំបូងជាមួយ PSG នៅពេលដឹកនាំឈ្នះ Marseille ២-១

៣៖ NOCC សម្រេចផ្លាស់ប្ដូរទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង មករត់ស្ម័គ្រចិត្តដោយខ្លួនឯងវិញ

៤៖ Snapchat បិទគណនីរបស់លោកដូណាល់ ត្រាំ ជាអចិន្ត្រៃយ៍

៥៖ CEO និយាយថា Parler ប្រហែលជាមិនអាចត្រឡប់មកដូចដើមវិញទេ ដោយសារតែគាំទ្រលោកដូណាល់ ត្រាំ

៦៖ Man City ឈ្នះ Brighton បន្ថយគំលាតពីក្រុមកំពូលតារាង Man Utd មកនៅត្រឹម ៤ពិន្ទុ

៧៖ Santos ប៉ះ Palmeiras ជាក្រុមមកពីប្រេស៊ីល ឡើងប្រជែងវគ្គផ្តាច់ព្រ័ត្រពាន Copa Libertadores 2020

៨៖ Seungri និង Yoo In Suk កំពុងប្រឈមនឹងបទល្មើសថ្មីបន្ថែមទៀត ពាក់ព័ន្ធការប្រើអំពើហិង្សា

៩៖ រថយន្ត Tesla ប្រមាណជិត ១៦ម៉ឺនគ្រឿងមានបញ្ហាអេក្រង់ Touchscreen

១០៖ តារាហូលីវូដ Tom Hanks នឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយ អបអរឱកាសស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិកថ្មីរបស់លោក ចូ បៃដិន

១១៖ ចំណេះដឹងទូទៅ៖ តើពុទ្ធសាសនដ្ឋានធំជាងគេលើលោកស្ថិតនៅឯណា?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com