(ភ្នំពេញ)៖ OSTRO Bistro & Lounge ជាភោជនីយដ្ឋានបែបអឺរ៉ុបថ្មីមួយ ដែលជាការិនិយោកដោយកូនខ្មែរសុទ្ធសាធ នូវទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារ បានបើកបម្រើអតិថិជន ពិសេសភ្ញៀវ ទេសចរបរទេស ជាផ្លូវការហើយ នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមការចូលរួមពី សំណាក់ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

OSTRO Bistro & Lounge មានទីតាំងស្ថិតនៅផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាទីតាំង សម្បូរទៅដោយ ភ្ញៀវទេសចរបរទេស ឆ្លងកាត់យ៉ាងច្រើនកុះករ។ OSTRO បើកបម្រើអតិថិជន ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង ៣ទៀបភ្លឺ។ OSTRO Bistro & Lounge ជាភោជនីយដ្ឋាន ដែលវិនិយោគដោយ កូនខ្មែរសុទ្ធសាធ ដើម្បីឆ្លើយតបនូវកំណើ នភ្ញៀវទេសចរ ដែលបានមកស្នាក់នៅ និងកម្សាន្តនៅ រាជធានីភ្នំពេញ កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនិងដើម្បីចូលរួម ជាមួយបម្រើភ្ញៀវទេសចរ ឲ្យទទួល បានភាពរីករាយ ក្នុងដំណើរកម្សាន្ត របស់ពួកគេ។

លោក ថាច់ មុនីរ័ត្ន ម្ចាស់ភោជនីយដ្ឋាន OSTRO Bistro & Lounge បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ភោជនីយដ្ឋានបែប អឺរ៉ុបថ្មីនេះ បានបើកដំណើរការសាកល្បង ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៦មកម្ល៉េះ។ បន្ទាប់ពីរៀបចំរួចរាល់ ទើប OSTRO Bistro & Lounge បើកដំណើរការជាផ្លូវការ នៅថ្ងៃនេះ។

លោកបន្តថា OSTRO Bistro & Lounge មានបម្រើនូវមុខម្ហូបលក្ខណៈស្តង់ដារ បែបអឺរ៉ុប ដោយចុងភៅដែល មានបទពិសោធន៍ ជំនាញច្រើនឆ្នាំ ហើយរាល់ភេសជ្ជៈ មានជាតិអាល់កុល (Alcohol) និងគ្មានជាតិអាកុល (Non-Alcohol) គឺសុទ្ធសឹងជាភេសជ្ជៈជំនាន់ថ្មី អ្វីដែលប្រទេសលោកខាងលិចកំពុងមាន OSTRO មានដូចគ្នា ហើយអ្នកក្រក្រឡុកស្រា របស់ OSTRO គឺសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍ពេញលេញ។ លើសពីនេះ OSTRO មាន Live Band ជនជាតិហ្វីលីពីន ប្រគំបម្រើអារម្មណ៍ភ្ញៀវផងដែរ។

ចំណែកឯផ្នែកខាងក្រៅរបស់ OSTRO វិញ អាចឲ្យភ្ញៀវទស្សនានូវជីវិតនៅពេលរាត្រី (Night Life) របស់ ភ្ញៀវទេសចរ ដើរតាមផ្លូវតាំងពីក្បាលព្រលប់ ដល់ទៀបភ្លឺ។ ជាមួយគ្នានេះដែរ OSTRO Bistro & Lounge មានបុគ្គលិកបម្រើភ្ញៀវ ប្រកបដោយភាពរួសរាយរាក់ និងរហ័សទាន់ចិត្ត ដែលមិនធ្វើឲ្យភ្ញៀវ ខកបំណង ឡើយ៕